Thursday, July 23, 2009

ចំណេះដឹងទូទៅ!

៣៩/ ទីក្រុង ដាប់ប្លីន (Dublin) ជារាជធានីរបស់ប្រ/ទ អៀរឡង់ ។

៤០/ រដ្ឋធម្មនុញ្ញនៃប្រ/ទកម្ពុជាត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃទី ២៤ ខែ​ កញ្ញា ឆ្នាំ ១៩៤៧ ។

៤១/ រាជធានី លង្វែក ត្រូវបានកសាងដោយ ព្រះបាទច័ន្ទរាជា ។

៤២/ ស្រុកដែលស្ថិតនៅក្នុងខេត្ត បន្ទាយមានជ័យគឺ ស្រុក ព្រះនេត្រព្រះ ។

៤៣/ បានជាប្រជាពលរដ្ឋតែងតែហៅភ្នំមួយនៅក្នុងខេត្តកណ្តាលថា ភ្នំ អដ្ឋរស្ស ព្រោះនៅលើភ្នំ នោះមានព្រះវិហារ​មួយ ដែលមានឈ្មោះថា ព្រះវិហារអដ្ឋរស្ស ។

៤៤/ ប្រាសាទនគរវិមានសួគ៌ ស្ថិតក្នុងខេត្តកណ្តាលនៃប្រ/ទ កម្ពុជា ។

៤៥/ ភ្នំតាម៉ៅស្ថិតនៅក្នុងស្រុក បាទី នៃ ខេត្តតាកែវ ។

៤៦/ គុហាព្រះគោ និង គុហាព្រះកែវ មានទីតាំងស្ថិតនៅលើភ្នំព្រះរាជ្យទ្រព្យ ។

៤៧/ ព្រះវិស្ណុមានព្រះហស្ថចំនួន ៨ ។

៤៨/ វត្តសសរ ១០០ ស្ថិតក្នុងខេត្ត ក្រចេះ ។

៤៩/ ប្រាសាទវត្តនគរស្ថិតក្នុងខេត្ត កំពង់ចាម ។

៥០/ ព្រះសក្សមុនីចេតិយ៍ មានទីតាំងស្ថិតនៅ​ ភ្នំឧដុង្គ ។

៥១/ ស្ពានគីហ្សូណា (ស្ពានកំពង់ចាម ) ត្រូវបានធ្វើពិធីសម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០០១​ ។

៥២/ ប្រាសាទតាព្រហ្ម នៅក្នុងខេត្តតាកែវ ត្រូវបានកសាងដោយ ព្រះបាទ ជ័យវរន្ម័ទី ៧ ។

៥៣/ ស្រុកបល្ល័ង្គ ស្ថិតក្នុងខេត្ត កំពង់ធំ ។

៥៤/ យន្តហោះត្រូវបាន បង្កើតឡើង នៅឆ្នាំ ១៨៩៩ ។

៥៥/ ក្រុមធនាគារ ពិភពលោក ត្រូវបានបង្កើតឡើងនៅសន្និបាត ដែលមានរដ្ឋាភិបាលចំនួន ៤៤ប្រ/ទ។
៥៦/ ព្រំប្រទល់ខាងកើតនៃខេត្តកំពង់ធំជាប់ នឹង ខេត្ត ក្រចេះ ។

៥៧/ កីឡាអូឡាំពិច ត្រូវបានប្រារព្ធឡើងលើកដំបូង នៅ​ឆ្នាំ ១៨៩៦ ។

៥៨/ វត្តព្រះកែវមរកត ត្រូវបានកសាង នៅឆ្នាំ ១៨៩២ ។

៥៩/ សួនច្បារវប្បធម៌សនិ្តភាពត្រូវបានធើ្វពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី ៣១​ ធ្នូ ១៩៩៩ ។

៦០/ ​រលក ស៊ូណាមិ កើតឡើង នៅថ្ងៃទី ២៦ ធ្នូ ២០០៤ ។

៦១/ វត្តភ្នំ មានកំពស់ ២៧ ម ។

៦២/ រឿងក្រឡា ហោមគង់ ជាស្នាដៃនិពន្ធ របស់ លោក អ៊ឹម ឆុំ ។

៦៣/ នៅឆ្នាំ ២០០៩ ប្រ/ទ កម្ពុជា មាន​ ឃុំសរុប ចំនួន ១៤១៧ ឃុំ ។

៦៤/ ការប្រកួតកីឡា អាស៊ីហ្គេម ប្រព្រឹត្តទៅ ក្នុង ប្រ/ទ ឥណ្ឌា​ មុនគេ ។

៦៥/ សុ្រកបរិបូណ៍ ស្ថិតនៅក្នុងខេត្ត កំពង់ឆ្នាំង ។

៦៦/ ទន្លេបាទី មានចំងាយ ៣៣ គ.ម​ ពីទីក្រុងភ្នំពេញ។

៦៧/ ទីក្រុង ស្តក់ហូម (Stockholm) ស្ថិតនៅប្រ/ទ ស៊ុតអែក ។

៦៨/ ផ្លូវជាតិលេខ ៣​ មានប្រវែង ២៨០ គ.ម ។

៦៩/ ទីក្រុង វ៉ែលលីងតន់ ជាទីក្រុងរបស់ប្រ/ទ ណូវ៉ែលហ្សេឡង់ ។

៧០/ ឧស្សាហកម្ម ក្តាបន្ទះ ស្ថិតក្នុងខេត្ត កណ្តាល ។

៧១/ ស្រុក​ក្រគរ ស្ថិត​នៅក្នុងខេត្ត ពោធិសាត់ ។

៧២/ ប្រ/ទ​ អាល្លឺម៉ង់ ទទួលមេដាយ ចំនួន ៤១ ក្នុងកីឡាអូឡាំពិច ឆ្នាំ​ ២០០៨ នៅទីក្រុង ប៉េ កាំង ។

៧៣/ ប្រ/ទ យឺម៉ែន (Yemen ) ស្ថិតក្នុងទ្វីប អាស៊ី ។

៧៤/ ស្ពានមិត្តភាព ខ្មែរ-ជប៉ុន​ បានកសាងឡើង ក្នុងឆ្នាំ ១៩៧២ ។

៧៥/ ទីក្រុង រីហ្គា (Riga) ជារាជធា​នី របស់ប្រ/ទ ឡែតវៀរ ។

៧៦/ ទីស្នាក់ការនៃគណៈកម្មាធិការ​ កីឡាអូឡាំពិចអន្តរជាតិ មានទីតាំងស្ថិតនៅក្នុងប្រ/ទស្វីស ។

៧៧/ ស្រុកថ្មបាំង ស្ថិតក្នុងខេត្ត កោះកុង ។

៧៨/ សាលសន្និសិទ ចតុមុខ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៦២ ។

៧៩/ លេខកូដតំបន់ សំរាប់ទាក់ទង់ទៅខេត្តកំពង់ចាមគឺ ០៤២ ។

៨០/ សារមន្ទីរជាតិភ្នំពេញ ត្រូវបានសម្ពោធ ជាផ្លូវការនៅថ្ងៃទី ៣១ មេសា ១៩២០ ។

៨១/ សន្និសិទកំពូលលើកទី ៩ របស់អាស៊ាន នៅប្រ/ទឥណ្ឌូនេស៊ី ធ្វើឡើងនៅឆ្នាំ ២០០៣។

No comments:

Post a Comment